ឯកឧត្តម ខូយ រីដា និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានដឹកនាំក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក
(ខេត្តពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥នេះ នៅកីឡដ្ឋានស្រុកភ្នំក្រវាញ បានដឹកនាំក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុងស្មារតី ស្នេហាជាតិមាតុភូមិ ខ្មែរតែ១ ខ្មែររួបរួមខ្មែរខ្លាំង និងដើម្បីផ្ដល់ កម្លាំងចិត្ត បង្ហាញពីការដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះវីរកងទ័ពទាំងអស់ ដែល បាន លះបង់ កម្លាំងកាយចិត្ត ការពារបូរណភាព ទឹកដី នៅតាមខ្សែបន្ទាត់ ព្រំដែន(កម្ពុជា - ថៃ )។
គួរជម្រាបជូនថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ របស់ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដែលត្រៀមប្រគល់ជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក រួមមាន៖ ឈុតអំបុល(អំបុក+សាច់ផាត់+ហាយប៊ី) ៣,០៧០កញ្ចប់, បាយកំប៉ុង៤១កេស ស្មើនឹង២,០៥០កំប៉ុង, នំ៩០០ ចំនួន៥០កេស ស្មើនឹង២,០០០នំ, ស្ករផែន២២៥គីឡូក្រាម ស្មើនឹង២,២៥០ផែន និងក្រម៉ា១៤០ក្រម៉ា៕


























Post a Comment