លោកវេជ្ជបណ្ឌិតសេង បញ្ញាប្ញទ្ធិ បានអញ្ជើញជូនដំណើរវីរ:កងទ័ពអាវ ស នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ទៅសមរភូមិមុខជួយឧបត្ថម្ភគាំទ្រជួយពិនិត្យព្យាបាល- សង្គ្រោះបន្ទាន់- វ:កាត់ និងសង្រ្គោះបថមជូន វីរ:កងទ័ព និងប្រជាពលរដ្ឋនៅសមរភូមិមុខក្នុងខេត្តបន្ទាយមានជ័យ
មន្ទីរសុខាភិបាលខេត្តព្រៃវែងព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិតសេង បញ្ញាប្ញទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញជូនដំណើរវីរ:កងទ័ពអាវ ស មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ទៅសមរភូមិមុខជួយឧបត្ថម្ភគាំទ្រជួយពិនិត្យព្យាបាល- សង្គ្រោះបន្ទាន់- វ:កាត់ និងសង្រ្គោះបថមជូន វីរ:កងទ័ព និងប្រជាពលរដ្ឋនៅសមរភូមិមុខក្នុងខេត្តបន្ទាយមានជ័យ ។
ក្នុងវេនទី ២ នេះ មានក្រុមគ្រូពេទ្យសរុបចំនួ ន ១៨នាក់ ដោយចែកចេញជា ៤ ក្រុម ក្នុងនោះរួមមាន ៖
- វេជ្ជបណ្ឌិត ចំនួន ១១ នាក់
- គិលានុបដ្ឋាកយិកា ចំនួន ២ នាក់
- គិលានុបដ្ឋាកឆ្មប ចំនួន ២ នាក់
- អ្នកបើកបររថយន្តសង្រ្គោះ ចំនួន ៣ នាក់
និងបានបែងចែកជា ៤ក្រុមតូចៗប្រចាំការតាមទីតាំង និង រថយន្តសង្រ្គោះចំនួន ២គ្រឿង រថយន្តដឹកជញ្ជូនចល័ត ១គ្រឿង ៖
ក្រុម១- ជួយពិនិត្យព្យាបាល សង្រ្គោះបន្ទាន់ និង វះកាត់ នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ក្រុម២- ជួយពិនិត្យព្យាបាលជម្ងឺ ជូនវីរះកងទ័ព និង ប្រជាពលរដ្ឋ នៅ មន្ទីរពេទ្យបង្អែក អូរជ្រៅ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រុម៣ -ជួយពិនិត្យព្យាបាលជម្ងឺ ជូនវីរះកងទ័ព និង ប្រជាពលរដ្ឋ នៅ មន្ទីរពេទ្យបង្អែក ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ក្រុម៤ - ជួយពិនិត្យ ព្យាបាល និងសង្រ្គោះបថម ដល់ បងប្អូនប្រជាពលរដ្ឋភៀសសិក នៅទីតាំងជនភៀសសឹក វត្តចន្ទស៊ីសាមគ្គីរតនារាម ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមបួងសួងបារមីគ្រប់ទិសទី និង វត្ថុស័ក្តសិទ្ធ តាមជួយបីបាច់ថែរក្សាយុទ្ធមិត្តសុខាភិបាលយើងទាំងអស់ដែលកំពុងបំពេញបេសកកម្មជួយពិនិតព្យាបាលជូនវីរ:កងទ័ពនិងប្រជាពលរដ្ឋភៀសសឹកទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព សម្រេចបាននូវជោគជ័យការងារដើម្បីជាតិមាតុភូមិរបស់យើង 🙏❤️🙏 ។














Post a Comment