ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ១០៧គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

(ព្រៃវែង)÷ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ១០៧គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 


ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ 


អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ២យួរ និងថវិកាចំនួន ៥០.០០០រៀលផងដែរ។


ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្ដម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ថ្នាក់ស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីចំណុះសាលាស្រុក មេឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក សរុបចំនួនប្រមាណ ២៥០រូប។











































Powered by Blogger.