ឯកឧត្តម ខូយ រីដា បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យតាមដានការងារដឹកនាំ វាយតម្លៃការរៀបចំសោភ័ណ្ឌភាព បរិស្ថានសិក្សា និងជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋម និងអនុវិទ្យាល័យវត្តហ្លួង
(ខេត្តពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យតាមដានការងារដឹកនាំ វាយតម្លៃការរៀបចំសោភ័ណ្ឌភាព បរិស្ថានសិក្សា និងជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋម និងអនុវិទ្យាល័យវត្តហ្លួង ស្ថិតនៅភូមិវត្តលួង សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងនាមជាអតីតគ្រូបង្រៀន និងជាអតីតនាយកសាលាម្នាក់, ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់លោកគ្រូ អ្នកគ្រូ ត្រូវចែករំលែកនូវបទពិសោធ និងបំនិនល្អៗ ដល់កូនក្មួយសិស្សានុសិស្ស ឱ្យមានការចូលរួមសម្អាតអនាម័យ បរិស្ថាន និងចេះរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅសាលា ជាគម្រូដល់សាលាផ្សេងៗទៀត ដែលជាផែនការមួយឆ្ពោះទៅរកគោលដៅ ខេត្តពោធិ៍សាត់ នឹងគ្មានសំរាមទៅថ្ងៃអនាគត។
































Post a Comment