បើទោះបីជាមានការឧបត្ថម្ភជាស្បៀងពីសប្បុរជនតាមរយៈរដ្ឋបាលខេត្តជាបន្តបន្ទាប់ក្តីក៏ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជនភាសឹក

(ពោធិ៍សាត់) ÷ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បើទោះបីជាមានការឧបត្ថម្ភជាស្បៀងពីសប្បុរជនតាមរយៈរដ្ឋបាលខេត្តជាបន្តបន្ទាប់ក៏ដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចុះជ្រេីស ទិញសាច់ និងបន្លែដោយផ្ទាល់ ដើម្បីធានាភាពស្រស់ និងគ្រប់គ្រាន់ ដល់បងប្អូនកងទ័ពជួរមុខ និងជនភៀសសឹកនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ក្នុងនោះក៏មានការចូលរួមជា បន្លែ សាច់ ពីបងប្អូនអាជីករលក់ដូរនៅផ្សារភួពុយផងដែរ។ សកម្មភាពនេះពិតជាឆ្លុះបញ្ចាំងពីស្មារតី "ខ្មែររួមគ្នា ខ្មែរខ្លាំង ខ្មែរឈ្នះ" ក្នុងការគាំទ្រ និងលើកស្ទួយកងកម្លាំងការពារជាតិ។














Powered by Blogger.