ប្រជាពលរដ្ឋរស់នៅក្រុងព្រៃវែងបានសម្តែងនូវអារម្មណ៍ជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងបានលីញអំបុកជួយឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ
(ខេត្តព្រៃវែង)÷ប្រជាពលរដ្ឋរស់នៅក្រុងព្រៃវែងកំពុងញាប់ដៃ លីញអំបុកដើម្បីជួយឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខរបស់យើងដែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លៀនពាន និងជួយឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងរត់គេចពីការឈ្លៀនពានរបស់សៀម។
អ្នកមីង យុិន គឹមសៀង បានលើកឡើងថារូបគាត់មិនមានការភ័យក្លាចអ្វីទេព្រោះគាត់មានការជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងវីរ:កងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លៀនពាន។ អ្នកមីងបានបន្តទៀតថា សម្រាប់ថ្ងៃនេះគាត់លីញអំបុកចំនួន៧០គីឡូក្រាម ដោយឡែកថ្ងៃស្អែកក៏ពួកគាត់នៅតែលីញបន្តទៀតដើម្បីជួយដល់កងទ័ពរបស់យើង។
អ្នកមីងព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនវីរ:កងទ័ពយើងទាំងអស់សូមអោយជួបតែសេចក្តីសុខគ្រប់ពេលវេលា។(សូមស្តាប់ការលើកឡើងរបស់ពួកគាត់ដូចតទៅ....)



Post a Comment