ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរៈកងទ័ពកម្ពុជា
ព្រៃវែង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម សួន សុម៉ាលីន បានអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងវីរៈកងទ័ពកម្ពុជា ដែលកំពុងត្រូវការឈាមជាចាំបាច់។ ដែលពិធីបរិច្ចាគឈាមមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងដោយ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រោមស្មារតី "ការបរិច្ចាគឈាម គឺជាទង្វើដ៏ថ្លៃថ្លាក្នុងការជួយសង្គ្រោះជីវិតមនុស្ស"។
ការបរិច្ចាគឈាមនាពេលនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការ ចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ សាលាខេត្ត នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត គរុសិស្សនៃសាលា គរុកោសល្យ និងវិក្រឹត្យការខេត្ត សិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង សិស្សនុសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ សាខាសាកលវិទ្យ ល័យជាតិ ជា ស៊ីម កំចាយមារ ក្រុងព្រៃវែង និងវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តផងដែរ។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះគឺជាការ
លើកកម្ពស់ស្មារតី សាមគ្គីភាព និង មនុស្សធម៌ ក្នុងចំណោមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន។
ឯកឧត្តម មានប្រសាសន៍បន្ថែមថា ការបរិច្ចាគឈាម មិនត្រឹមតែជាកាតព្វកិច្ចមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ការបង្ហាញពីការស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់ ចំពោះជីវិតរបស់ប្រជាជនរួមជាតិ។
ឈាមមួយតំណក់ៗដែលបានបរិច្ចាគ នឹងក្លាយជា ក្តីសង្ឃឹមថ្មី សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ រងគ្រោះថ្នាក់ចរាចរណ៍ ម្តាយសម្រាលកូន និងបងប្អូនកងទ័ពដែលរងរបួសក្នុងការបំពេញបេសកកម្មការពារជាតិ។ (សំលេង ឯកឧត្ដម អភិបាលខេត្ត និងប្រជាពលរដ្ឋ)
ឯកឧត្តម អំពាវនាវ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តព្រៃវែងទាំងមូល សូមអញ្ជើញចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តទាំងអស់គ្នា នៅមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តព្រៃវែង ចាប់ពីវេលាម៉ោង ៨:០០នាទី - ១១:០០នាទីព្រឹក និង រសៀលចាប់ពីម៉ោង ២:០០នាទី - ៥:០០នាទី រៀងរាល់ថ្ងៃធ្វើការ៕






Post a Comment