ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត រួមជាមួយឯកឧត្តម ហុឺ បាវី បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមតេ្តយ្យសិក្សាស្ដង់ដាររកាកូនសាត់
ព្រៃវែង÷រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមតេ្តយ្យសិក្សាស្ដង់ដាររកាកូនសាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សារកាកូនសាត់ ស្ថិតក្នុងភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ពិធីនេះដែលក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងប្រតិភូមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធានាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករង និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងលោកតា លោកយាយ អ៊ុំពូមីងបងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងដោលសរុបចំនួនប្រមាណ ៣៣៨អង្គ/រូប។





Post a Comment