ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

(ព្រៃវែង)÷ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ ផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈការអនុវត្តនូវសកម្មភាពនានា ក៏ដូចជាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២៥នេះ និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាស្រុក ប្រធានផ្នែក ប្រធានការិយាល័យប្រតិបត្តិស្រុក តំណាងអង្គការ សហគ្រាស ក្រុមហ៊ុនឯកជនក្នុងស្រុក សមាជិកាក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាលឃុំ តំណាងមាតាបិតាសិស្ស និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀងសរុបចំនួនប្រមាណ ១៣៥រូប។





























Powered by Blogger.