ឯកឧត្តម ខូយ រីដា បានអញ្ជើញទទួលស្បៀង គ្រឿងឧបភោគបរិភោគ ពីលោកគ្រូព្រះចៅអធិការវត្តមណីរតនារាម ភិក្ខុ ជា គឹមសាន ដែលពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស (ចូលថវិកាតាមរយ:ផេក វត្តមណីរតនារាម និងចូលតាមរយ:ឧបាសក សាន សុជា
(ខេត្តពោធិ៍សាត់)÷រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅស្រុកវាលវែងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញទទួលស្បៀង គ្រឿងឧបភោគបរិភោគ ពីលោកគ្រូព្រះចៅអធិការវត្តមណីរតនារាម ភិក្ខុ ជា គឹមសាន ដែលពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស (ចូលថវិកាតាមរយ:ផេក វត្តមណីរតនារាម និងចូលតាមរយ:ឧបាសក សាន សុជា) ប្រគល់ជូនអាជ្ញាធរខេត្ត សម្រាប់បែងចែកជូនដល់វីរ:កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំប្រទល់កម្ពុជា-ថៃ។
ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត មានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ ជូនចំពោះ លោកគ្រូព្រះចៅអធិការវត្តមណីរតនារាម ភិក្ខុ ជា គឹមសាន ដែលចំណាយទាំងពេលវេលានិងថវិកា ក្នុងស្មារតីជាតិនិយមយ៉ាងពិតប្រាកដ ដើម្បីគាំទ្រឆ្លើយតបទៅនឹងទម្រូវការចាំបាច់ក្នុងពេលប្រទេសជាតិកំពុងជួបមហិច្ឆតាឃ្លានពានពីរភាគីថៃ។

















Post a Comment