ថ្នាក់ដឹកនាំខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារទឹកដី និងមាតុភូមិនៃយើង
(ព្រៃវែង)÷ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារទឹកដី និងមាតុភូមិនៃយើង ដែលពិធីនេះប្រារព្ធធ្វើនៅទួលបារាយណ៍អណ្តែត(ទួលអស់លោក) ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង១៣ ប្រធានសភាពពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត នាយិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត និងក្រុមការងារសាលាខេត្ត សរុបចំនួន ១០៥រូប។

















Post a Comment