ឯកឧត្តម ខួយ រីដា ទទួលអំណោយពី ឯកឧត្តមបណ្ឌិត លី ធុជ បាននាំយកអង្ករ៥តោន, ទឹកបរិសុទ្ធ៥០០កេស, មីខ្លាឃ្មុំ៣០០កេស, កែវជ័រ៦កេស, ថង់៦កេស, នំ៥០កេស និងអំបុក៣កេស ដើម្បីបន្តប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)÷ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត
ឯកឧត្តម ខួយ រីដា ទទួលអំណោយពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បាននាំយកអង្ករ៥តោន, ទឹកបរិសុទ្ធ៥០០កេស, មីខ្លាឃ្មុំ៣០០កេស, កែវជ័រ៦កេស, ថង់៦កេស, នំ៥០កេស និងអំបុក៣កេស ដើម្បីបន្តប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។
🙏សូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាឱកាសនេះ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក សបញ្ជាក់ឱ្យឃើញពីការជួយទ្រទ្រង់ ដល់ខឿនការពារជាតិពិតប្រាកដមែន។
ជំនួយនេះដែរ គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងស្មារតីខ្មែរតែមួយ ដែលទង្វើនេះពិតជាបានបង្ហាញពីសាមគ្គីភាព និងសេចក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។








Post a Comment