លោក ហេង សុភាណា តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់÷រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
ក្នុងគ្រាដ៏លំបាកនេះ លោក ហេង សុភាណា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងលោកជំទាវ ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះ។
លើសពីនេះ អភិបាលរងខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអនាម័យជាពិសេស។
លោកបានសង្កត់ធ្ងន់ថា ការរស់នៅស្អាត និងផឹកស្អាត គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារ និងបញ្ជៀសនៅរាល់ជំងឺដង្កាត់នានា ដែលតែងតែកើតមានឡើងនៅក្នុងរដូវទឹកជំនន់៕

















Post a Comment