ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង

ព្រៃវែង÷ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម ប្រធានគណៈប្រចាំការ ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងក្រុមការងារសរុបចំនួន ៥៥រូប។


































Powered by Blogger.