ឯកឧត្តម ខូយ រីដា បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំធំថ្មីសាលាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត អគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង និងគណៈប្រតិភូក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ប្រធាន ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង មេឃុំ ចៅ- សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។



























































































Post a Comment