ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ
ព្រៃវែង÷ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ (ខេត្តព្រៃវែង)-តិនណាម (ខេត្តតៃនិញ) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ។
កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកកំចាយមារ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ ប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ។















Post a Comment