ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីដឹកនាំកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីទប់ទល់នឹងស្ថានភាពទឹកស្ទឹងដែលកំពុងជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏គំហុក កាលពីម៉ោង ២ ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ

ខេត្តពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីដឹកនាំកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីទប់ទល់នឹងស្ថានភាពទឹកស្ទឹងដែលកំពុងជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏គំហុក កាលពីម៉ោង ២ ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។


ឯកឧត្តមអភិបាលខេត្ត បន្តដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ជិះទូក ចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់នៃជំនន់លិចក្រុង ដេីម្បីជម្លៀសប្រជាពលរដ្ឋដែលផ្ទះលិចលង់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។

ឯកឧត្ដម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះសត្វពស់ និងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងការចុះពិនិត្យ ឯកឧត្ដម បាននាំយកស្បៀងអាហារ ដូចជា អង្ករ ត្រីខ ទឹកត្រី   មី និងសម្ភារៈមួយចំនួនចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ៕








































































Powered by Blogger.