ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវរួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួម ពិធីដង្ហែអង្គកឋិនទានសាមគ្គី
ព្រៃវែង÷នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវរួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួម ពិធីដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ខែនៅក្នុងព័ទ្ធសីមា វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង រួមជាមួយវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត និងជំទាវ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត នាយកទីចាត់ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀន មេភូមិ និងបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិត ឆ្ងាយជាច្រើនរូបផងដែរ។





























Post a Comment