ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ និងរូបសំណាក នៅសាលាបឋមសិក្សាទ្រា
ព្រៃវែង÷ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ និងរូបសំណាក នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
ពិធីសម្ពោធនេះដែរមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទូទាំងស្រុក មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមគ្រូពេទ្យ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ លោកយាយជី តាជី ក្មួយៗសិស្សនុសិក្សា និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំឈើកាច់ សរុបប្រមាណចំនួ ១,៥០០៣ អង្គ/រូប។





























































Post a Comment