លោក ហេង សុភាណា អភិបាលរងខេត្តតំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុង សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
ពោធិ៍សាត់÷ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥លោក ហេង សុភាណា អភិបាលរងខេត្តតំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ក្រោមធិបតីភាព ឯកឧត្តម លី ដាវុធ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីធ្វើឡើងនៅសាលប្រជុំធំថ្មីសាលាខេត្ត ដោយរៀបចំមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិសាត់ ដោយមានការអញ្ជើញចូល តំណាងមន្ទីរនិងអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ប្រធានភូមិបាលទាំង៧ក្រុង/ស្រុក ក្រុមការងារចុះបញ្ជីជាប្រព័ន្ធ អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ សរុប ១១០នាក់។


































Post a Comment