ឯកឧត្តម សួន សុមាលីន អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង

ព្រៃវែង÷ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម សួន សុមាលីន អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការអន្តរវិស័យ ប្រធានអង្គភាពច្រកចេញចូលតែមួយ សាលាខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សរុបចំនួន ៤៣៩រូប។


ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមធ្វើការផ្តាំផ្ញើដូចខាងក្រោម÷

-មន្ទីរជំនាញ ត្រូវផ្សព្វផ្សាយការងារយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី

-ក្រុមការងារចុះបញ្ជីទាំងអស់ ត្រូវខិតខំពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដាច់ដុំ និងចុះបញ្ជីបន្ត ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា

-មន្ទីរជំនាញ ត្រូវជំរុញការងារដោះស្រាយវិវាទដីធ្លី ការចុះពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ទាំងអស់ ឲ្យមកសុំច្បាប់អនុញ្ញាតសាងសង់ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋឲ្យសាងសង់ផ្ទះ ឬទីតាំងអាជីវកម្មឲ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ

-មន្ទីរជំនាញ ត្រូវខិតខំពន្លឿន និងបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងក្រុងព្រៃវែង ឲ្យបានឆាប់រហ័ស

-មន្ទីរជំនាញ ត្រូវពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


































Powered by Blogger.