ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំបានណែនាំទៅមន្ទីរជំនាញដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្នុងការធានាបាននូវការយកចិត្តទុកដាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ ដែលទើបនឹងវិលត្រឡប់ចូលមកលំនៅឋានរបស់ពួកគាត់វិញ ក្នុងនោះមានការរៀបចំផ្សព្វផ្សាយទីផ្សារការងារ ការជួយគាំទ្រទៅលើជីវភាព និងសុខុមាលភាពបណ្ដោះអាសន្នជូនពួកគាត់។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានច្រកទ្វារព្រំដែនទាំង៦ ក្រុមមេធាវីប្រចាំសាលាខេត្ត និងលោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្តផងដែរ៕















Post a Comment