ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ត្រី មឿន សាម៉េត
រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ត្រី មឿន សាម៉េត ជាយោធិននៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន ដែលពិធីបុណ្យប្រារព្ធធ្វើនៅភូមិដងទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ូ វណ្ណា និងថ្នាក់ដឹកនាំខេត្ត បាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល និងថវិការបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយថវិកា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំនួន ៧លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងប្រារព្ធពិធីបុណ្យតាមប្រពៃណី។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី មឿន សាម៉េត ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕










Post a Comment