ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោកអភិបាលក្រុង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារកងទ័ព នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក និងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង

រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោកអភិបាលនៃគណៈអភិបាលក្រុង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារកងទ័ព នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក និងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ និងថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោកអភិបាលនៃគណៈអភិបាលក្រុងព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកងទ័ព ដើម្បីជាការតបស្នងសងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុតក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម។


យើងខ្ញុំទាំងអស់គ្នា សូមអរគុណដល់វីរកងទ័ពជួរមុខទាំងអស់ជាអនេកចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពមានសុខភាពល្អបរិបូណ៌ និងឈ្នះអស់មាសសត្រូវ ព្រមទាំងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
















Powered by Blogger.