ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡៃ តែល វីរៈកងទ័ពជួរមុខ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៧៩៣ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ រងគ្រោះដោយសារផ្សែងគីមីពុល

រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯឥកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡៃ តែល វីរៈកងទ័ពជួរមុខ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៧៩៣ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ រងគ្រោះដោយសារផ្សែងគីមីពុល អំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកមេសាង ខេត្តព្រៃវែង។


ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត ក៏បាននាំយកនូវថវិកាចំនួន ២លានរៀល និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនថែមទៀត សម្រាប់ជាការដឹងគុណចំពោះវីរភាពការតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិពីសត្រូវឈ្លានពាន។


តាងនាមរដ្ឋបាលខេត្ត ឯកឧត្តម សួន សុម៉ាលីន ផ្ទាល់ បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ លោកអនុសេនីយ៍ឯក ឡៃ តែល សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារប្រទេសជាតិ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។











Powered by Blogger.