ឯកឧត្តម សួន សុម៉ាលីន និងភរិយា រួមជាមួយ ឯកឧត្តម ស្បោង សារ៉ាត បានចូលរួមអមដំណើរ លោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមពិធីដង្ហែសព ឧបាសិកា សុិន សំ ដែលត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ព្រឹកថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន និងភរិយា រួមជាមួយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមអមដំណើរ លោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមពិធីដង្ហែសព ឧបាសិកា សុិន សំ ដែលត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ទៅកាន់ឈាបនកដ្ឋាន វត្តសំសមី ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសិកា សុិន សំ ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។





























Post a Comment