ឯកឧត្តម សួន សុម៉ាលីន និងភរិយា រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចូលរួមពិធីដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនៅស្រុកពារាំង ខេត្តព្រៃវែង

 ព្រៃវែង÷ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងភរិយា រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចូលរួមពិធីដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនៅស្រុកពារាំង ខេត្តព្រៃវែង។


ការដង្ហែក្បួននេះ ធ្វើឡើងក្នុងគោលបំណង ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈមនសិកា ទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ 


#Cambodia Love Peace 🇰🇭

#Cambodia Needs Peace 🇰🇭

#Cambodia Wants Peace 🇰🇭


ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម អភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មន្ត្រីសុខាភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៧.៦៣៧អង្គ/រូប។


























Powered by Blogger.