ឯកឧត្តម ខូយ រីដា បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសកា កង ប៊ុនគា (ចៅសង្កាត់លលកស) ដែលបានទទួលមរណភាព នាវេលាម៉ោង១និង១០នាទីរសៀល ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

(ពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសកា កង ប៊ុនគា (ចៅសង្កាត់លលកស) ដែលបានទទួលមរណភាព នាវេលាម៉ោង១និង១០នាទីរសៀល ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។


សពឧបាសកា កង ប៊ុនគា (ចៅសង្កាត់លលកស) ត្រូវបានតម្កល់ធ្វើឡើងបុណ្យនៅគេហដ្ឋាននៃសព ដែល ស្ថិតនៅក្នុងភូមិលលកស (ជាប់ស្នាក់ការគណបក្សសង្កាត់លលកស)។




























Powered by Blogger.