ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានជម្រុញដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិ៍សាត់ ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ចុះ ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព
(ពោធិ៍សាត់)÷ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានជម្រុញដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិ៍សាត់ ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ចុះ ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ផ្អែកតាមអភិក្រមទាំង០៥គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ការលើកឡើងបែបនេះនេះ គឺនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង ដោយមានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តផងដែរ។








Post a Comment