ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជូនចំពោះ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤
(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជូនចំពោះ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះដំណឹងមរណភាព របស់លោកវរសេនីយ៍ត្រី លី ព្រឿង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៣:៤៥នាទីរសៀល ក្នុងជន្មាយុ៦៨ឆ្នាំ ដោយ គ្រោះថ្នាក់ចរាចរណ៍។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏ក្រៀមក្រំនេះ ឯកឧត្ដម សូមសូមចូលរួមរំលែកមរណទុក្ខ ចំពោះការ បាត់បង់ដ៏ធំធេង ដោយសេចក្តីអាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន នូវសមាជិកក្រុមគ្រួសារជាទីស្រលាញ់ ដ៏ជ្រាលជ្រៅ ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដ៏ ធំធេងមិនអាចកាត់ថ្លៃដល់ក្រុមគ្រួសារ ។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ ឯកឧត្ដម អភិបាលខេត្ត សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លី គ្រឿង សូមបានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕






Post a Comment