ឯកឧត្តម ជា សុមេធី និង ឯកឧត្តម សួន សុម៉ាលីន រួមជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង

(ព្រៃវែង)÷ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុ គណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធការពារសង្គម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា  ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិត បានផ្ដល់កិត្តិយសចែកនូវសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា សរុបចំនួន ១១៦ ឈុត សម្រាប់ឃុំ/សង្កាត់ ទាំង១១៦ នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដោយសម្ភារៈទាំងនោះរួមមាន៖

-កុំព្យូទ័រយួរដៃកម្រិតខ្ពស់

-ម៉ាស៊ីនព្រឺនពណ៍

-កាំមេរ៉ាថតឯកសារ

-ឧបករណ៍ចាប់ខ្ចៅដៃ


ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តំណាងខុទ្ទកាល័យក្រសួងសង្គមកិច្ច តំណាងអង្គការសហប្រជាជាតិ និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល ក្រុងស្រុកទាំង១៣ ស្ថានប័នពាក់និងដៃគូអភិវឌ្ឍន៍ សាខាមូលនិធិជាតិជំនួយសង្គម មេឃុំ ចៅសង្កាត់ និងមន្រ្តីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ ទាំង១១៦ សរុបប្រមាណចំនួន ៣៨០រូប។

































































Powered by Blogger.