ឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈជូន សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម
(កំពង់ចាម)÷រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈជូន សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
សម្ភារៈទាំងនោះរួមមាន÷
-អង្ករចំនួន ៥តោន
-ទឹកបរិសុទ្ធចំនួន ២០០កេស
-មីជាតិចំនួន ១០០កេស និង
-ថវិកាចំនួន ៥.០០០.០០០រៀល
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ និងភរិយា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងទាំងអស់ និងកូនក្មួយដែលជាកងកម្លាំងកំពុងបំពេញកម្មសិក្សារយៈពេល ០៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ នេះ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី អនុប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត និងក្រុមការងារពាក់ព័ន្ធផងដែរ។

































Post a Comment