លោក ហេង សុភាណា តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលម៉ូតូ Honda Wave ផលិតឆ្នាំ២០២៥ (កម្លាំង ១១០សេសេ) ចំនួន ៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

(ខេត្តពោធិ៍សាត់)÷លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះបានទទួលម៉ូតូ Honda Wave ផលិតឆ្នាំ២០២៥ (កម្លាំង ១១០សេសេ) ចំនួន ៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ត្រូវបានឯកឧត្តម ឃៀង សុជីវ័ន្ត ដឹកនាំក្រុមការងារយកទៅប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដា ដែលបង្កឡើងដោយការឈ្លានពានរបស់សៀម។

សមរភូមិជួរក្រោយ និងជួរមុខ រួមសុខទុក្ខការពារទឹកដីពីការឈ្លានពានរបស់សៀម។









Powered by Blogger.