អាព្រូសលេងស៊ីមាំងបាញ់ផ្ទុះក្រឡុកពេញក្រុងតាខ្មៅ ត្រូវបានលោកអធិការនគរបាលក្រុងតាខ្មៅ កាច់កាឡុកដល់ផ្ទះ

(កណ្តាល)÷អាព្រូសលេងស៊ីមាំងបាញ់ផ្ទុះក្រឡុកពេញក្រុងតាខ្មៅ ត្រូវបានលោកអធិការនគរបាលក្រុងតាខ្មៅ កាច់កាឡុកដល់ផ្ទះ

ប្រជាពលរដ្ឋអ្នកក្រុងតាខ្មៅ ជាពិសេសអ្នកផ្លូវជាតិលេខ២ ច្បាស់ជាស្គាល់និងធ្លាប់ឮសំឡេងបាញ់ ផូង ផាំង ពេញផ្លូវ ដែលបាញ់ចេញពីស៊ីមាំងរថយន្តតូយ៉ូតាព្រូសនេះ បងប្អូនលោកមានការខឹង និងជេរ បញ្ជោរ កប់ៗមាត់ ព្រោះសំឡេងនេះ ធ្វើឲ្យបងប្អូនលោក លួសព្រលឹង ភ័យ ញ័របេះដូង ស្ទើរលោតចេញមកក្រៅ ជាពិសេសនៅពេលយប់ ចំណែកអ្នកមានកូនខ្ចីវិញ កូនយំពេញផ្ទះ ព្រោះគ្នាភ័យ។ តែឥឡូវនេះ លោកអធិការនគរបាលក្រុងតាខ្មៅ បានកាច់បំពាក់ធ្មុងតៃកុងនេះបានសម្រេចហើយ។ សូមអបអរសាទរបងប្អូនអ្នកផ្លូវជាតិលេខ២យើង។

តំណាងបងប្អូនអ្នកតាខ្មៅ ពិតជាសូមសរសើរអស់ពីបេះដូង ចំពោះលោកអធិការនគរបាលក្រុងតាខ្មៅ ដែលលោកតែងតែប្រតិកម្មរហ័ស និងយល់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងមានចំណាត់ៗអន្តរាគមន៍ភ្លាមៗ ពិតជារហ័សនិងមានប្រសិទ្ធភាព។







Powered by Blogger.