គ្រួសារភៀសសឹក ចំនួន ៧១គ្រួសារ នៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង...!!!

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាក្រុង-ស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារភៀសសឹក ចំនួន ៧១គ្រួសារ មកពីឃុំ-សង្កាត់ ១០ ស្មើនឹង ៣៩ភូមិ ក្នុងនោះក្រុងព្រៃវែង ចំនួន ៤២គ្រួសារ នៅទីស្នាក់ការសាខា កក្រក ខេត្តព្រៃវែង និងស្រុកពោធិ៍រៀង ចំនួន ២៩គ្រួសារ នៅទីស្នាក់ការអនុសាខាស្រុកពោធិ៍រៀង។


នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែន។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ស្របតាមទិសស្លោក “ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា”។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់ចរាចរណ៍ វិជ្ជាសង្រ្គោះបឋម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន សរុបអ្នកចូលរួមចំនួន ៩៧នាក់ ស្រី ៥២នាក់។

សម្ភារៈផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ៥០,០០០រៀល៕
















Powered by Blogger.