សិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលសង្កាត់ នៅថ្នាក់ក្រុង ឆ្នាំ ២០២៦ -២០២៨ នៅសាលាក្រុងព្រៃវែង

 ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលក្រុងព្រៃវែង ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលថ្នាក់សង្កាត់ ក្រុង សម្រាប់ឆ្នាំ ២០២៦-២០២៨ ដែលដឹកនាំដោយ លោក សិន សារៈ ប្រធានក្រប្រឹក្សាក្រុងព្រៃវែង និងលោក អ៊ុំ វណ្ណធឿន អភិបាលរងក្រុង តំណាង លោក អភិបាលក្រុង ដើម្បីចូលរួមពិនិត្យនិងស្ដាប់អំពីផែនការសកម្មភាពទាំងអស់នេះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចីរភាព។


ជាកិច្ចចាប់ផ្តើម លោក អ៊ុំ វណ្ណធឿន អភិបាលរងក្រុង ជម្រាបជូនអង្គសិក្ខាសាលាសមាហរណកម្មឃុំសង្កាត់ ថា ដោយផ្អែកទៅតាមកាលវិភាគនៃការចុះធ្វើសមាហរណកម្មផែនការឃុំសង្កាត់តាមបណ្តាក្រុង ស្រុកទាំង១៣ ទើបបានអញ្ជើញលោក លោកស្រីទាំងអស់ចូលរួមពិនិត្យទៅលើគម្រោងអាទិភាពរបស់ឃុំសង្កាត់ដែលបានស្នើឡើង និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ ។ ដោយសូមអង្គសិក្ខាសាលាទាំងមូលចូលរួម គាំទ្រ និងចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ទៅលើគម្រោងឃុំ សង្កាត់ ដែលបានស្នើឡើងក្តី មិនបានស្នើឡើងក្តី អោយបានជាក់លាក់ និងត្រឹមត្រូវ ។

លោក អ៊ុំ វណ្ណធឿន អភិបាលរងក្រុង បន្ថែមថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បី
-ពង្រឹងកិច្ចសហការ ស្វែងរកដៃគូពាក់ព័ន្ធក្នុងការជួយគាំទ្រដល់សំណើរគម្រោងអទិភាពឃុំ សង្កាត់ដើម្បីអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន។

-បង្កើនការសហការរវាងស្ថាប័ន និងភាគីពាក់ពន្ធ័ នៅកម្រិតឃុំសង្កាត់ ដើម្បីធានាឲ្យការងារគ្រប់វិស័យ (ដូចជា ការការពារកុមារ អភិវឌ្ឍសហគមន៍ សុខាភិបាល អប់រំ និងសន្តិសុខសង្គម) មានការសម្របសម្រួល និងប្រសិទ្ធភាព។

-បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការអភិវឌ្ឍន៍ ឃុំសង្កាត់ជាមួយផែនការអភិវឌ្ឍន៍ជាតិ និងវិស័យផ្សេងៗ។

-ជំរុញឲ្យមានការសហការយ៉ាងជិតស្និទ្ធរវាងរអង្គភាពរដ្ឋបាលឃុំសង្កាត់ ក្រុមប្រឹក្សា និងសហគមន៍ក្នុងការរៀបចំ ការអនុវត្ត និងតាមដានផែនការអភិវឌ្ឍន៍។

-បង្កើតបណ្តាញសហការណ៍ជាបន្តបន្ទាប់ ដើម្បីធានាថា ការអភិវឌ្ឍន៍ឃុំសង្កាត់មានភាព សមស្រប សមភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

-សន្និដ្ឋានរួម សិក្ខាសាលាសមាហរណកម្មឃុំសង្កាត់នៅថ្នាក់ក្រុងស្រុក គឺជាគន្លងសំខាន់មួយក្នុងការផ្តល់សេវា សាធារណៈឲ្យមានប្រសិទ្ធភាព ងាយស្រួល និងមានភាពឆាប់រហ័ស ដើម្បីជំរុញឲ្យការគ្រប់គ្រងមូលដ្ឋានកាន់តែ ប្រសើរឡើង។

លោក សិន សារៈ ប្រធានក្រប្រឹក្សាក្រុងព្រៃវែង លើកឡើងថា គម្រោងអាទិភាពរបស់ឃុំសង្កាត់ដែលបានស្នើឡើង និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ ឲ្យកាន់តែប្រសើរឡើងស្របតាមចក្ចុវិស័យរបស់រាជរដ្ឋាភិបាល និងធ្វើយ៉ាងណាធានាដល់ការអភិវឌ្ឍ ឃុំ សង្កាត់ ក្រុង កាន់តែរីកចម្រើននិងធ្វើឱ្យមានឃុំសង្កាត់ រីកចម្រើន លើគ្រប់វិស័យ




















Powered by Blogger.