ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត (កូរ៉េ)បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាលើកទី២

ខេត្តពោធិ៍សាត់÷ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជ. Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT និងលោក Choi II Do ប្រធានអង្គការសហគមន៍ DAIL បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាលើកទី២ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបុគ្គលិកសុខាភិបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។





























Powered by Blogger.