ឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ខូយ រីដា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់, ដោយលោក ស៊ឹម សង្វាពិសិដ្ឋ ជំនួសលោក កាង ប៉េងហាក់ ដែលបានចូលនិវត្តន៍
ខេត្តពោធិ៍សាត់÷ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់, ដោយលោក ស៊ឹម សង្វាពិសិដ្ឋ ជំនួសលោក កាង ប៉េងហាក់ ដែលបានចូលនិវត្តន៍។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំធំថ្មីសាលាខេត្ត ដោយបានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងយុវជន ស.ស.យ.ក ជាច្រើនរូបទៀត។


























































Post a Comment