ឯកឧត្តម ខូយ រីដា អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១កន្លែង ប្រវែង ៧៥ ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ៩ខ្សែ ប្រវែង ៦៧គីឡូម៉ែត្រ


ខេត្តពោធិ៍សាត់÷ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តម ខូយ រីដា អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១កន្លែង ប្រវែង ៧៥ ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន ៩ខ្សែ ប្រវែង ៦៧គីឡូម៉ែត្រ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ សរុបប្រមាណ ១ ២០០នាក់។

👉បន្ទាប់ពីចប់កម្មវិធី បានបន្តអមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពស្ពានវត្តបន្ទាយយួន តភ្ជាប់ពីភូមិបឹងចក ទៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ដែលស្ពាននេះជាប្រភេទស្ពានយោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបណ្តាលឱ្យបាក់ស្រុត មិនអាចឆ្លងកាត់បានបន្ត។



























































































Powered by Blogger.