ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុកកញ្ជ្រៀច បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព វីរៈកងទ័ព លោកពលទោ នី ពិសី

ខេត្តព្រៃវែង÷ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុកកញ្ជ្រៀច បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព វីរៈកងទ័ព លោកពលទោ នី ពិសី នាយក្រុម១ អនុសេនាតូចកាំភ្លើងត្បាល់ អនុសេនាធំគាំទ្រវរសេនាតូចលេខ៤៤៧ ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កំឡុងក្នុងពេលបំពេញបេសកកម្មការពារទឹកដីកម្ពុជា ដែលពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិឬស្សីទន្លេ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។


ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ូ វណ្ណា និងថ្នាក់ដឹកនាំខេត្ត បាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៤០លានរៀល និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចំនួន ១០លានរៀល រួមជាមួយថវិការបស់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥លានរៀល និងថវិកាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង ចំនួន ៥លានរៀល ព្រមទាំងសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងប្រារព្ធពិធីបុណ្យតាមប្រពៃណី។


ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព លោកពលទោ  នី ពិសី ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

































Powered by Blogger.