ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត
ពោធិសាត់%ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្គាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា រួមជាមួយក្រុមការងារ ក៏បានបន្តចុះពិនិត្យការសាងសង់លំនៅឋានថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕



































































Post a Comment