ថៃ បង្ហាញឥរិយាបថជាជាតិសាសន៍គ្មានភាពថ្លៃថ្នូរ ចាក់សំឡេងខ្មោច និងសំឡេងយន្តហោះរំខានអ្នកភូមិជោគជ័យ និងព្រៃចាន់ពេញមួយយប់
(បន្ទាយមានជ័យ)៖ បន្ទាប់ពីបរាជ័យក្នុងការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ថៃ បានប្រើវិធីស្មោគគ្រោក និងថោកទាបបំផុត ដោយបានចាក់សំឡេងរំខានពេញមួយយប់គ្មានពលរដ្ឋណាម្នាក់អាចសម្រាន្តបាននោះឡើយ។
សំឡេងដែលពួកចាក់ជាមួយឧបករណ៍បំពងសំឡេងឭយ៉ាងខ្លាំងនោះ មានពីរសំឡេង គឺសំឡេងខ្មោចលងចាក់ចន្លោះពីម៉ោង ១០៖៤៤នាទីយប់ថ្ងៃទី១០ រហូតដល់ម៉ោង ១២៖៤នាទីរំលងអាធ្រាត្រថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា។ រីឯសំឡេងមួយទៀត គឺសំឡេងយន្តហោះ គេចាក់ពីម៉ោង ៣៖២២នាទី ដល់ម៉ោង៣៖៥៣នាទីទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
ភូមិព្រៃចាន់ និងជោគជ័យមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើន រួមមានទាំងអ្នកជំងឺ ចាស់ជរា ក្មេងតូចៗ និងជនពិការ។ សំឡេងបំពងលាន់ឭយ៉ាងខ្លាំងដែលថៃ បានចាក់នេះធ្វើឱ្យរំខាន់ខ្លាំងដល់ពួកគេមិនអាចសម្រាន់បាននោះឡើយ។
ទង្វើរបស់ថៃ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ហើយបានបង្ហាញច្បាស់ថា ជាតិសាសន៍គ្មានសេចក្តីថ្លៃថ្នូរ គ្មានសីលធម៌ជាមនុស្សសោះនោះឡើយ៕
Post a Comment