ឯកឧត្តម ខូយ រីដា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំចលនាអាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស រៀបចំកែសម្រួលសោភ័ណភាព ដាំដើមឈើ និងសម្អាតបរិស្ថាន ក្នុងបរិវេណអនុវិទ្យាល័យអូរសោម
ពោធិសាត់%ឯកឧត្តមខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំចលនាអាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស រៀបចំកែសម្រួលសោភ័ណភាព ដាំដើមឈើ និងសម្អាតបរិស្ថាន ក្នុងបរិវេណអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួច ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានបង្ហាត់បង្ហាញ ពីរបៀបដាំ និងថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស ដើម្បីជាម្លប់ សោភ័ណភាព ក្នុងបរិវេណសាលា យ៉ាងយូរដាំឱ្យរួចរាល់នៅចុងឆ្នាំ២០២៥នេះ។

















































Post a Comment