ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យអគារសិក្សា នៃអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួចដែរ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែ និងលោកជំទាវពេជ ចន្ទមុន្នី

ពោធិសាត់% ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យអគារសិក្សា នៃអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួច ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ ដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យត្រៀមដើមឈើ ដើម្បីដាំជាម្លប់ ក្នុងបរិវេណសាលា យ៉ាងយូរដាំឱ្យរួចរាល់ក្នុងឆ្នាំនេះ។ បន្ទាប់មក ឯកឧត្តម ក៏បន្តចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវប៉េតុងមួយខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១០ ត្រង់ចំណុចស្ពានបាក់ ឆ្ពោះទៅចំណុចអូរក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ៕

































Powered by Blogger.