ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃ

 ព្រៃវែង%ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃ មានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ក្នុងស្រុកពារាំង ដែលប្រព្រឹត្តទៅនៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ផងដែរ។


ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ឯកឧត្ដម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់សាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីថៃ ចំនួន ៦០គ្រួសារផងដែរ៕

































Powered by Blogger.