ឯកឧត្តមខូយ រីដា បានទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ពោធិ៍សាត់%ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោក លឹម សាតា (ចក់) និងភរិយា ព្រមទាំងកូនចៅ ថវិកាចំនួន ១០០០ដុល្លារអាមេរិច ដែលបានការចូលរួមចំណែកសាងសង់អគារមួយ ក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលមានកម្ពស់៥ជាន់ ទទឹង២២ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ និងចែកចេញជា ១១១បន្ទប់ ទុកសម្រាប់សម្រាកព្យាបាល និងសង្រ្គោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្តថា ថវិកាដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូនសប្បុរសជន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ។
សូមប្រសិទ្ធពរ បវរសួស្តី និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។












Post a Comment