លោក លឹម សុខតូ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការដ្ឋបាលខេត្ត មកប្រគល់ជូនក្រុមគ្រួសារសពលោកស្រី ខៀវ សោភ័ណ្ឌ (ហៅប៉ិច)

ពោធិ៍សាត់÷លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការដ្ឋបាលខេត្ត មកប្រគល់ជូនក្រុមគ្រួសារសពលោកស្រី ខៀវ សោភ័ណ្ឌ (ហៅប៉ិច) ដែលជាអតីតមន្ត្រីរាជការសាលាខេត្ត និងជានិវត្តន៍ជន ដែលបានទទួលមរណភាព នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយ រោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។

សពរបស់លោកស្រី ខៀវ សោភ័ណ្ឌ (ហៅប៉ិច) កំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅ គេហដ្ឋាននៃសព នៅផ្ទះលេខ១១៣ ផ្លូវលេខ២០១ ស្ថិតនៅភូមិពាលញែក១ សង្កាត់សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក លឹម សុខតូ ក្នុងនាមរដ្ឋបាលខេត្ត លោកបានចូលរួមរំលែកទុក្ខ និងនាំយកថវិកា ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។
ក្នុងឱកាសនោះ លោក លឹម សុខតូ បានចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព យ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសូមឧទ្ទិសដួងវិញ្ញាណក្ខ័ន្ធ របស់លោកស្រី ខៀវ សោភ័ណ្ឌ (ហៅប៉ិច) បានទៅកាន់សុខគតិភព កុំបីអាក់ខាន៕













Powered by Blogger.