ឯកឧត្ដម ខូយ រីដា បានដឹកនាំក្រុមការងារ ចុះពិនិត្យលើវឌ្ឍនភាព ការងារកែលម្អសោភ័ណភាព និងបរិស្ថានក្នុងក្រុង ជាពិសេសនៅបរិវេណលើបុរីវប្បធម៌កោះសំពៅមាស

ពោធិ៍សាត់÷ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យលើវឌ្ឍនភាព ការងារកែលម្អសោភ័ណភាព និងបរិស្ថានក្នុងក្រុង ជាពិសេសនៅបរិវេណលើបុរីវប្បធម៌កោះសំពៅមាស។


ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការងារដាំដើមឈើបន្ថែមថ្មី និងការរៀបចំតុបតែងលម្អ។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញយ៉ាងខ្លាំងក្លាដល់ក្រុមការងារឱ្យពន្លឿនការងារបំពាក់ ភ្លើងពណ៌ចម្រុះ សម្រាប់លម្អលើដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះសំពៅមាស និងតំបន់ជុំវិញ ត្រៀមស្វាគមន៍បុណ្យជាតិ និងបុណ្យទន្លេ ឆ្នាំ២០២៦ ខាងមុខនេះ៕














































Powered by Blogger.