ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ

 ព្រៃវែង÷ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។


អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន÷ អង្ករ ២៥គ.ក្រ, ឃីត(មួយកញ្ចប់), មី ១កេស, ត្រីខ ១យួរ, និងថវិកាចំនួន ៥០.០០០រៀល។


ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។


ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ឯកឧត្ដម អនុប្រធានសាខា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាសាខា អនុសាខាខេត្ត អនុសាខាមន្ទីរ អង្គភាពជុំវិញខេត្ត អនុសាខាស្រុក ឃុំ ក្រុមប្រតិបត្តិសាខា មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារផងដែរ៕


































Powered by Blogger.