ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារអនាម័យបរិស្ថានតាមទីប្រជុំជន និងតាមដងផ្លូវ នៃបណ្ដាក្រុង ស្រុក ក្នុងខេត្តព្រៃវែង

 ព្រៃវែង÷ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារអនាម័យបរិស្ថានតាមទីប្រជុំជន និងតាមដងផ្លូវ នៃបណ្ដាក្រុង ស្រុក ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។


កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារអនាម័យ និងបរិស្ថាននៅទីប្រជុំជន និងតាមដងផ្លូវសាធារណៈទូទាំងខេត្តព្រៃវែង ដើម្បីរក្សាបាននូវភាពស្រស់ស្អាត លើកកម្ពស់សោភ័ណភាព និងទេសចរណ៍ ការពារសុខភាពសាធារណៈ និងដើម្បីទទួលបានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ។


ដោយមានការញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ។




























Powered by Blogger.